យ៉ាមេណា៖ លោកប្រធានាធិបតីម៉ាហាម៉ាត អ៊ីឌ្រីស ដេប៊ី អ៊ីណូ បាននិយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធប៉ូកូហារាំ ៨នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកម្លាំងសន្តិសុខ ឆាដបានរៀបចំការវាយបកនៅក្នុងតំបន់បឹងឆាដ។
លោកប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទទៅលើទីតាំងសំខាន់របស់កម្លាំងការពារនិងសន្តិសុខរបស់ប្រទេសឆាដ ប៉ុន្តែ “ទាហានក្លាហានបានសងសឹកវិញយ៉ាងខ្លាំងក្លា” ដែលបានសម្លាប់អ្នកវាយប្រហារ៨នាក់ និងលោកបានបន្តថា ទាហានម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារ ហើយទាហានដែលរងរបួសនៅក្នុងការប៉ះទង្គិចគ្នាត្រូវបានទទួលការព្យាបាល។
លោកក៏បានបន្ថែមថា “ប្រទេសឆាដនៅតែរឹងមាំ និងការតាមប្រមាញ់ក្រុមភេរវករ ដែលនៅសេសសល់ និងនៅតែបន្តឥតឈប់ឈរ” ។
ក្រុមភេរវករបូកូហារាំបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់បឹងឆាដ បា ស៊ីន អស់រយៈពេលច្រើនជាងមួយទសវត្សរ៍បង្កឲ្យមានការបាត់បង់មនុស្ស និងសម្ភារៈជាច្រើននៅទូរទាំងតំបន់៕









