ស្លាប់៣របួស៦ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសអ៊ីស្រាអែលទៅលើរថយន្ត ២គ្រឿង នៅលើផ្លូវអាកាសយានដ្ឋានបេរូតកាលពីយប់ថ្ងៃពុធ ទី៤ ខែមិនា ឆ្នាំ២០២៦​ ។

 ហើយបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់លើសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលសាធារណៈ ក៏បានបញ្ជាក់ថា

“ការវាយប្រហារតាមអាកាស២លើករបស់អ៊ីស្រាអែល ទៅលើផ្លូវអាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួស៦នាក់”

ជាមួយគ្នានេះផងដែរ ភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា រថយន្ត២គ្រឿង រងការវាយប្រហារនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើផ្លូវអាកាសយានដ្ឋាននៅក្នុងទីក្រុងបេរូតនៅពេលល្ងាចថ្ងៃដដែល។

កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេបានវាយប្រហារលើគោលដៅមួយចំនួននៅទូទាំងប្រទេសលីបង់នេះ រួមទាំងទៅលើទីតាំងដាក់បាញ់គ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល ក៏ដូចជារោងចក្រផលិតយន្តហោះគ្មានមនុស្សបើក។

 ហេតុការណ៍នេះកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងនៃតំបន់ជាយក្រុងកាលពីពេលថ្មីៗនេះ។

ក្រុមហេបូឡាក៏បានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ និងយន្តហោះគ្មានមនុស្សបើកទៅកាន់អ៊ីស្រាអែល កាលពីនៅថ្ងៃចន្ទ ទី២ ខែមិនា ដោយអះអាងថា ការវាយប្រហារទាំងនេះជាការសងសឹកសម្រាប់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនៀ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក រួមទាំងការវាយប្រហារជាបន្តបន្ទាប់ ចំនួន៤លើកលើប្រទេសលីបង់។

ចំណែកឯ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើក្រុមហេបូឡា និងបានពង្រាយកម្លាំងទៅភាគខាងត្បូងប្រទេសលីបង់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here