ប្រទេសលីបង់៖ ក្រុមហេបូឡាបាននិយាយនៅព្រឹកថ្ងៃពុធថា ខ្លួនបានបាញ់គ្រាប់រ៉ូកែតលើគោលដៅប្រមូលផ្តុំនៃកងកម្លាំងអ៊ីស្រាអែលនៅទីប្រជុំជនមេទូឡា ក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហេបូឡាបាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារអ៊ីស្រាអែលដែលកំពុងបន្តទៅលើទីក្រុង និងទីប្រជុំជនជាច្រើនរបស់ប្រទេសលីបង់ រួមទាំងនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតផងដែរ។
ក្រុមហេបូឡាបាននិយាយថា គ្រាប់រ៉ូកែតទាំងនោះបានកំណត់គោលដៅលើចំណុចប្រមូលផ្តុំនៃកងកម្លាំងយោធាអ៊ីស្រាអែលនៅច្រកព្រំដែនមេទូឡា៕









