ភេរវករ៤នាក់ត្រូវបានសម្លាប់នៅខេត្តផុនចាប ប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារគ្នាជាមួយនាយកដ្ឋានប្រឆាំងភេរវកម្មក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន នេះបើតាមព័ត៌មានផ្លូវការដែលទទួលបានពីថ្ងៃចន្ទនេះ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកដឺរ៉ា ហ្កាហ្ស៊ី ខាន បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ នេះបើតាមសេចក្តីថ្លែងការរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម។

ពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារលើក្រុមការងារប្រតិបត្តិការវាយឆ្មក់ ដែលជាហេតុបង្កឲ្យមានការបាញ់គ្នា ដែលក្នុងពេលនោះក្រុមភេរវករ៤នាក់ត្រូវបានសម្លាប់ និង១១នាក់ផ្សេងទៀតបានរត់គេចខ្លួន។

នាយកដ្ឋានប្រឆាំងភេរវកម្មនិយាយថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីទីតាំងកើតហេតុ ហើយប្រតិបត្តិការស្រាវជ្រាវរុករកកំពុងដំណើរការដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន មូហស៊ីន ណាកវី បានកោតសរសើរដល់ក្រុមការងារនៃនាយកដ្ឋានប្រឆាំងភេរវកម្មចំពោះការទប់ស្កាត់រារាំងផែនការភេរវកម្មដ៏សំខាន់ ដោយលោកបាននិយាយថា ពួកសកម្មប្រយុទ្ធកំពុងរៀបផែនការវាយប្រហារលើបុស្ត៍ប៉ូលិស និងទីតាំងរដ្ឋជាច្រើនផ្សេងទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here