ប្រទេសលីបង់៖  ស្លាប់ ៤៨៦នាក់ របួស ១៣១៣នាក់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២ ខែមីនាបានកើនឡើងដល់៤៨៦នាក់ និងអ្នករងរបួសមានចំនួន១៣១៣នាក់ នេះបើតាមក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា អ្នកស្លាប់ និងរបួសត្រូវបានគេកត់ត្រានៅចន្លោះព្រឹកព្រលឹមថ្ងៃទី២ រហូតដល់ពេលរសៀលថ្ងៃចន្ទ ទី៩ ខែមីនា ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស។

 ក្រុមហេបូឡាបានប្រកាសពីការវាយប្រហារដោយគ្រាប់រ៉ូកែតចេញពីប្រទេសលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃចន្ទជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ដែលបានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជំរុញឲ្យរដ្ឋាភិបាលលីបង់បានដាក់បម្រាមអំពីសន្តិសុខរបស់ខ្លួន និងសកម្មភាពយោធា។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមនូវអ្វីដែលខ្លួនពីពណ៌នាថាជា “យុទ្ធនាការវាយប្រហារយោធា”  ប្រឆាំងនឹងក្រុមហេបូឡា ដោយអនុវត្តការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ជាច្រើនរបស់ប្រទេសលីបង់ និងការជ្រៀតជ្រែកនៅតាមព្រំដែន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here