ប្រទេសលីប៊ី៖ សមាជិក២នាក់នៃក្រុមប្រដាប់អាវុធត្រូវបានសម្លាប់នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីរថយន្តការពារគ្រាប់កាំភ្លើងមួយគ្រឿងត្រូវបានកំណត់គោលដៅដោយការបាញ់ប្រហារនៅក្នុងក្រុងហ្សាវីយ៉ា ភាគខាងលិចរដ្ឋធានីទ្រីប៉ូលី ប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ព័ត៌មានក្នុងស្រុក។
ប្រភពក្នុងស្រុកមួយបានប្រាប់ទូរទស្សន៍អាលម៉ាសា ថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើរថយន្តពាសដែកមួយគ្រឿងនៅលើផ្លូវក្នុងទីក្រុងហ្សាវីយ៉ា បានសម្លាប់សមាជិកម្នាក់នៃក្រុមប្រដាប់អាវុធភ្លាមៗ ហើយក្រោយមកម្នាក់ទៀតស្លាប់ដោយសារមុខរបួស។
ទូរទស្សន៍អាលម៉ាសាដោយបានស្រង់ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងសមាជិកដែលស្មោះត្រង់នឹងលោក ម៉ាមួដ បីន រ៉ាចាប មេបញ្ជាការនៃកងកម្លាំងគាំទ្រនៃនាយកដ្ឋានសន្តិសុខទ្រីប៉ូលី ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាប្រធានាធិបតី និងអង្គភាពគាំទ្រទីមួយដែលដឹកនាំដោយលោក ម៉ូហាមិដ បារួន ដែលជាមេដឹកនាំក្រុមសកម្មយុទ្ធក្នុងតំបន់ដ៏មានអំណាច។
គួរំលឹកផងដែរថា ចាប់តាំងពីការដួលរលំរបស់អតីតមេដឹកនាំ ម៉ួមា ហ្កាដាហ្វី ក្នុងឆ្នាំ២០១១ ប្រទេសលីប៊ីបានបែកចែករដ្ឋាភិបាលជា២ គឺ រដ្ឋាភិបាលឯកភាពជាតិដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី និងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅភាគខាងកើតដែលតែងតាំងដោយសភាតំណាងរាស្រ្ត។ ការប៉ះទង្គិចគ្នាផ្ទៃក្នុងកើតឡើងជាញឹកញាប់បណ្តាលឱ្យមានអ្នកស្លាប់និងរបួស៕









