រុស្ស៊ីទប់ស្កាត់ការវាយប្រហារភេរវកម្មជាង៣០០លើកក្នុងឆ្នាំ២០២៥ 

0

ប្រទេសរុស្ស៊ី៖ ប្រធានសេវាសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបានរារាំងទប់ស្កាត់ការវាយប្រហារភេរវកម្មចំនួន៣០០លើកកាលពីឆ្នាំមុន។

 នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រូស៊ីសកាយ៉ា ហ្កាហ្សេតា នាយកសេវាសន្តិសុខសហព័ន្ធ លោក អាឡិចហ្សាន់ដឺរ បត់នីកូវ បាននិយាយថា ភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី និងភ្នាក់ងារសន្តិសុខ បានកម្ទេចក្រុមភេរវករសម្ងាត់ចំនួន៧៩ក្រុមនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ និងបានឃុំខ្លួនពួកសកម្មប្រយុទ្ធជាង២៥០០នាក់និងអ្នកសមគំនិត។ ការទប់ស្កាត់នេះបានការពារឧក្រិដ្ឋដែលពាក់ព័ន្ធនឹងភេរវកម្មចំនួន៤២៣ករណីកាលពីឆ្នាំមុន រួមទាំងការវាយប្រហារភេរវកម្មចំនួន៣០៨ករណី។

លោក បត់នីកូវ ដែលជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្មផងដែរ បានបន្ថែមថា ក្នុងអំឡុងប្រតិបត្តិការថ្មីៗនេះ អាជ្ញាធរក៏បានរារាំងការប៉ុនប៉ងធ្វើឃាតទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏ដូចជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងកងអង្គរក្សផងដែរ។

អាជ្ញាធរក៏បានរារាំងការវាយប្រហារដែលបានគ្រោងទុកលើកន្លែងដឹកជញ្ជូនដែលមានការចរាចរណ៍អ្នកដំណើរដ៏ច្រើន។ ការវាយប្រហារដែលបានរារាំងនេះពាក់ព័ន្ធនឹងគ្រឿងផ្ទុះនិងអាវុធកែច្នៃ។

និយាយអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក បត់នីកូវ និយាយថាស្ថានភាពសកលលោកបច្ចុប្បន្នបានធ្វើឲ្យស្មុគស្មាញដល់កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរបស់រុស្ស៊ីជាមួយប្រទេសលោកខាងលិច។ យ៉ាងណាក៏ដោយ នៅទីបំផុតកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងអាចបន្តឡើងវិញនៅពេលដែល “ឥស្សរជនលោកខាងលិចត្រូវតែផ្លាស់ប្តូរដែលជៀសមិនរួច”  ហើយ “នយោបាននឹងផ្តល់អទិភាពដល់វិជ្ជាជីវៈនិយម” ។

លោក បត់នីកូវ បានបន្ថែមថា ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិនៅតែបន្តជាពិសេសជាមួយដៃគូមកពីលោកខាងត្បូង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here