ប្រទេសរុស្សី៖ ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ុយក្រែនលើតំបន់ព្រំដែនរបស់ប្រទេសរុស្ស៊ី ទីក្រុងប្រៀន បានកើនឡើងដល់៧នាក់ និងអ្នករងរបួសចំនួន៤២នាក់ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់ អាឡិចហ្សង់ដឺ បូហ្កូម៉ាហ្ស កាលពីថ្ងៃពុធ។
នៅថ្ងៃអង្គារ ក្រុមប្រដាប់អាវុធអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយដោយប្រើមីស៊ីលដែលមានផលប៉ះពាល់ខ្ពស់ទៅលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតនៅក្នុងតំបន់ប្រៀន។
លោកអភិបាលនិយាយថា “មនុស្ស ២០នាក់កំពុងទទួលការព្យាបាលក្នុងមណ្ឌលសុខភាពនៅទីក្រុងប្រៀន ហើយស្ថានភាពរបស់ពួកគេមានសភាពនឹងន” ។
លោក រ៉ូឌីអ៊ុន មីរូស្នីគ ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា បទឧក្រិដ្ឋរបស់ទីក្រុងគៀវ ដូចជាការវាយប្រហារលើទីក្រុងប្រៀនគឺមានគោលបំណងរារាំងការចរចាដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសអ៊ុយក្រែន។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់មីស៊ីល៨គ្រាប់ធ្លាក់លើក្រុងប្រៀន រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយស្តមស្ហាដូរ (Storm Shadow) ដែលផលិតនៅចក្រភពអង់គ្លេសចំនួន៧គ្រាប់ផងដែរ ដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន៧០កន្លែង និងយានយន្តជាច្រើនខូចខាតក្នុងការវាយប្រហារទាំងនេះ៕









