ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ពួកសកម្មប្រយុទ្ធ៥នាក់ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេត នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធាប៉ាគីស្ថាននិយាយកាលពីថ្ងៃអាទិត្យ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ក្នុងស្រុកឡាកគី ម៉ាវ៉ាត បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធដែល ជាសមាជិករបស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយពួកសកម្មប្រយុទ្ធនៅទីតាំងរបស់ពួកគេក្នុងអំឡុងប្រតិបត្តិការ ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធ៥នាក់បន្ទាប់ពីបាញ់គ្នាយ៉ាងខ្លាំង។
អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ ដែលពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់។
ប្រតិបត្តិបោសសម្អាតកំពុងដំណើរការដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធផ្សេងទៀតក្នុងតំបន់នេះ៕









