ពួកសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិសនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ពួកសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការប្រឆាំងភេរវកម្មដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃអាទិត្យ។

លោក ស្ហាបាហ្ស អែឡាហ៊ី មន្ត្រីប៉ូលិសស្រុកបាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកកូហាត បន្ទាប់ពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងប៉ូលិសស្រុកកូហាតទទួលបានព័ត៌មានចារកម្មថាពួកសកម្មប្រយុទ្ធរៀបចំផែនការវាយប្រហារភេរវកម្មដ៏ធំមួយ។

កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការស្វែងរកនិងវាយប្រហារ ដែលក្នុងពេលនោះពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារ ដែលជាហេតុបង្កឱ្យមានការប្រយុទ្ធគ្នា។

យោងតាមព័ត៌មានផ្លូវការបានឲ្យដឹងថា ពួកសម្មប្រយុទ្ធទាំង៦នាក់ត្រូវបានសម្លាប់ក្នុងពេលបាញ់ប្រហារគ្នា ហើយអាវុធត្រូវរឹបអូស។

អាជ្ញាធរបានរាយខ្សែរង្វង់សុវត្ថិភាពបិទកន្លែងកើតហេតុ ហើយប្រតិបត្តិការស្វែងរកកំពុងដំណើរការ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here