កងទ័ពអ៊ីស្រាអែលថាបានសម្លាប់មេបញ្ជាការកងទ័ពជើងទឹកជាន់ខ្ពស់ហាម៉ាស

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) និងភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល ស្ហីនបេត បានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃអង្គារថា ពួកគេបានសម្លាប់មេបញ្ជាការកងទ័ពជើងទឹកជាន់ខ្ពស់របស់ក្រុមហាម៉ាសនៅក្នុងការវាយប្រហារលើគោលដៅដែលបានកំណត់នៅក្នុងតំបន់ហ្កាហ្សា។

លោក យូណេស ម៉ូហាមិដ ហ៊ូសេន អាលីអាន មេបញ្ជាការកងពលតូចភាគខាងជើងហ្កាហ្សានៃកងទ័ពជើងទឹករបស់ក្រុមហាម៉ាសរងការវាយប្រហារកាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីថ្លែងការណ៍។ លោក អាលីអាន ទទួលខុសត្រូវក្នុងការត្រួតពិនិត្យកងកម្លាំងកងទ័ពជើងទឹក អភិវឌ្ឍសមត្ថភាពអង្គភាព និងគ្រប់គ្រងការបណ្តុះបណ្តាលនិងបញ្ជាការបាញ់ប្រហារលើគោលដៅ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា លោក អាលីអាន បានធ្វើការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដើម្បីកសាងសមត្ថភាពប្រតិបត្តិការរបស់កងពលតូចឡើងវិញ ហើយកំពុងរៀបចំផែនការវាយប្រហារដែលជិតកើតមានឡើង។ ការប្រុងប្រយ័ត្នជាមុនត្រូវបានធ្វើឡើងដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងនោះមានទាំងវិធានការប្រើគ្រាប់រំសេវ និងការឃ្លាំមើលពីលើអាកាស។

នៅព្រឹកថ្ងៃដដែល ប្រភពពីសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និងពេទ្យក្នុងស្រុកបាននិយាយថា ជនជាតិប៉ាឡេស្ទីន៣នាក់ត្រូវបានសម្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើរថយន្តមួយគ្រឿងនៅក្នុងតំបន់អាល់ម៉ាវ៉ាស៊ី ភាគខាងត្បូងតំបន់ហ្កាហ្សា។

ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនដល់៧២.២៤៩នាក់ និងរបួស ១៧១.៨៩៨នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here