ប្រទេសម៉ាលី៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ាលីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសរបស់ខ្លួនបានអនុវត្តការវាយប្រហារយ៉ាងជោគជ័យប្រឆាំងនឹងក្រុមភេរវករប្រដាប់អាវុធ នៅភាគពាយ័ព្យនៃទីក្រុងគីដាល់។
យោងតាមសេចក្តីថ្លែការណ៍មួយដែលចេញដោយកងទ័ពបានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃសុក្រដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពក្បួនដឹកជញ្ជូន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការឈ្លបយកការណ៍បានរកឃើញក្រុមប្រដាប់អាវុធជិះម៉ូតូ ហើយព្យាយាមលាក់ខ្លួនដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយឆ្មក់លើក្បួនដឹកជញ្ជូន។
បន្ទាប់មកការវាយប្រហារដែលមានភាពច្បាស់លាស់មួយត្រូវបានធ្វើឡើងដើម្បីសម្លាប់ក្រុមប្រដាប់អាវុធនោះ នេះបើតាមសេចក្តីថ្លែងការណ៍។ ភេរវករប្រមាណជា១០នាក់ត្រូវបានសម្លាប់ ហើយសម្ភារៈរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុង។
កងទ័ពម៉ាលីបាននិយាយថា ខ្លួននៅតែមានការប្រុងប្រយ័ត្ន និងបន្តប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេស៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦









