ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ថា ខ្លួនបានសម្លាប់សមាជិកក្រុមហេបូឡាជាច្រើននាក់ក្នុងអំឡុងប្រតិបត្តិការតាមផ្លូវគោកនៅភាគខាងត្បូងប្រទេសលីបង់ពេញមួយយប់។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទាហាន IDF បានកំណត់អត្តសញ្ញាណ និងបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហេបូឡាប្រដាប់អាវុធជាច្រើននាក់ដោយបានសម្លាប់ម្នាក់ក្នុងចំណោមពួកគេ។
ទាហាន IDF បានបញ្ជាការវាយប្រហារមួយប្រឆាំងនឹងពួកសកម្មប្រយុទ្ធផ្សេងទៀតដែលបាញ់មកលើទាហាន IDF។ ក្រោយមក ៣នាក់ទៀតត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រថក្រោះ នេះបើតាមប្រភពពីកងទ័ពអ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលក៏បាននិយាយថា កងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមហេបូឡានៅក្នុងទីក្រុងបេរូតផងដែរ។
មិនមានអ្នករងរបួសក្នុងចំណោមកងទ័ពអ៊ីស្រាអែលត្រូវបានគេរាយការណ៍នោះទេ។
ក្រុមហេបូឡាបានប្រកាសពីការបាញ់គ្រាបរ៉ូកែតចេញពីប្រទេសលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយមក អ៊ីស្រាអែលបានចាប់ផ្តើមនូវអ្វីដែលខ្លួនពីពណ៌នាថាជា “យុទ្ធនាការវាយលុករបស់យោធា” ប្រឆាំងនឹងក្រុមនេះ ដែលក្នុងនោះរួមមានទាំងការវាយប្រហារតាមអាកាសធន់ធ្ងន់ទៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងតំបន់នានានៅភាគខាងត្បូងនិងភាគខាងកើតប្រទេសលីបង់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦









