ប្រទេសហ្វីលីពីន៖ ពួកឧទ្ទាមដែលគេសង្ស័យ៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាលនៅក្នុងខេត្តណេហ្ក្រូស អុកស៊ីឌិនតាល់ ភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ នេះបើតាមការលើកឡើងរបស់យោធា។
ក្នុងរបាយការណ៍ កងទ័ពហ្វីលីពីនបាននិយាយថា ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ក្នុងទីក្រុងកាបានកាឡាន ជាកន្លែងដែលទាហានប្រយុទ្ធគ្នាជាមួយសមាជិកដែលគេចោទប្រកាន់ថាជាកងទ័ពប្រជាជនថ្មី (NPA)។
កងទ័ពបានរឹបអូសអាវុធដែលមានអានុភាពខ្ពស់ចំនួន៥ដើម និងគ្រាប់បែកដៃពីកន្លែងកើតហេតុបន្ទាប់ពីមានការប្រយុទ្ធគ្នា នេះបើយោងតាមយោធា។
យោធាបានអះអាងថា ពួកឧទ្ទាមដែលស្លាប់ទាំងនោះគឺជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុហិង្សាជាបន្តបន្ទាប់នៅក្នុងខេត្តនេះ។
ពុំមានរបាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសពីភាគីរដ្ឋាភិបាលនោះទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦









