អ្នកប្រយុទ្ធឃឺដ៦នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលនៅភាគខាងជើងអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីយោធាឃឺដអ៊ីរ៉ាក់៦នាក់ដែលមានឈ្មោះថាក្រុមប៉េសមឺហ្គាត្រូវបានសម្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែមីនា ឆ្នាំ២០២៦ ដោយសារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ាក់ធ្លាក់លើទីតាំងយោធានៅក្នុងខេត្តអឺប៊ីលដែលជារដ្ឋធានីនៃតំបន់ឃឺដពាក់កណ្តាលស្វយ័តរបស់អ៊ីរ៉ាក់ នេះបើតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងប៉េសមឺហ្គានៃរដ្ឋាភិបាលតំបន់ឃឺដរបស់អ៊ីរ៉ាក់បានបង្ហាញថា ទីបញ្ជាការនៃកងពលថ្មើរជើងទី៧ និងកងកម្លាំងមកពីកងពលថ្មើរជើងទី៥នៃកងកម្លាំងរបស់ប៉េសមឺហ្គារងគ្រោះដោយការវាយប្រហារពីគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ចំនួន៦គ្រាប់។

ក្រសួងប៉េសមឺហ្គាបានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយបញ្ជាក់ជាថ្មីថា ខ្លួនមានសិទ្ធិពេញលេញក្នុងការឆ្លើយតបទៅនឹងការវាយប្រហារណាមួយដែលកំណត់គោលដៅលើប្រជាជន និងដែនដីរបស់ខ្លួន។

គួរំលឹកផងដែរថា ការវាយប្រហារទាំងនេះកើតឡើងចំពេលភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ អ៊ីរ៉ង់និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានឆ្លើយតបវិញដោយវាយប្រហារទៅលើផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here