កងទ័ពប៉ារ៉ាអ៊ីរ៉ាក់១៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក

0

ប្រទេសអ៊ីរ៉ាក់៖ ការវាយប្រហារតាមអាកាសរបស់អាមេរិកបានសម្លាប់សមាជិក១៥នាក់របស់កងកម្លាំងចលនាប្រជាជននៃកងទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅភាគខាងលិចខេត្តអានបាកាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា​ ឆ្នាំ២០២៦ នេះបើតាមប្រភពពីសន្តិសុខ។

កងកម្លាំងចលនាប្រជាជនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះគឺ​ជា​ការ​រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ​អធិបតេយ្យភាពរបស់​អ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា សកម្មភាពនេះមិនបានបង្ហាញពីការគោរពច្បាប់អន្តរជាតិឬបទដ្ឋានមនុស្សធម៌នោះទេ។

ទង្វើនេះជម្រុញឲ្យកងកម្លាំងនយោបាយអ៊ីរ៉ាក់ប្រកាន់យកជំហរច្បាស់លាស់ និងមិនផ្លាស់ប្តូរដើម្បីរក្សាអធិបតេយ្យភាពរបស់ប្រទេស និងបញ្ចប់ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនេះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here