ស្លាប់ប៉ូលិសម្នាក់ របួស៤នាក់ក្នុងការផ្ទុះគ្រាប់បែកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ប៉ូលិសម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយសារគ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះឡើងនៅភាគខាងជើងខេត្តកឺរកុក ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមការលើកឡើងរបស់ប៉ូលិសក្នុងតំបន់។

 លោកវរសេនីយ៍ទោ យ៉ាសស៊ីន អាល់អូបាយឌី ប៉ូលិសខេត្តកឺរកុកបានប្រាប់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលព្រឹក ពេលដែលគ្រាប់បែកមួយគ្រាប់ដែលគេបង្កប់នៅជិតផ្ទះមេដឹកនាំកងកម្លាំងចលនាប្រជាជននៃកងទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់បានផ្ទុះឡើងនៅក្នុងទីក្រុងដាគុក។

ការផ្ទុះនេះបានសម្លាប់ប៉ូលិសម្នាក់ និងម្នាក់ទៀតរងរបួស នេះបើតាមលោក អាល់អូបាយឌី ដោយលោកបានបន្ថែមទៀតថា ជនស៊ីវិលម្នាក់ និងអ្នកធ្វើការក្នុងសាលាក្រុងម្នាក់ក៏រងរបួសផងដែរ។

ការវាយប្រហារនេះកើតឡើងចំពេលភាពតានតឹងក្នុងតំបន់កើនឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានឆ្លើយតបដោយការវាយប្រហារលើផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here