ស្លាប់ម្នាក់ របួស៣នាក់ក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់នៅអាហ្វហ្កានីស្ថាន

0

អាហ្វហ្កានីស្ថាន៖ មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងត្បាល់លើផ្ទះមួយខ្នងនៅខេត្តគូណា ភាគខាងកើតប្រទេសអាហ្វហា្កនីស្ថាន នេះបើតាមភ្នាក់ងារព័ត៌មានផ្លូវការបាកតារាយការណ៍កាលពីថ្ងៃពុធ ទី២៥ ខែមីនា​ ឆ្នាំ២០២៦។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឧបទ្វហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារនៅក្នុងស្រុកណារី នៅពេលដែលកាំភ្លើងត្បាល់ផ្លោងត្រូវអគារកើតហេតុ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះដើម្បីទទួលការព្យាបាល៕

ប្រភព Xinhua ចុះផ្សាយឡើងវិញ២៦ ខែមីនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here