ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលី (SNA) បានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាបចំនួន៤០នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមនេះព្យាយាមវាយសម្រុកចូលទីក្រុងម៉ូបារ៉ាក ក្នុងតំបន់ឡូវើស្ហាបេល ភាគខាងត្បូងប្រទេសសូម៉ាលី នេះបើយោងតាមក្រសួងការពារជាតិនិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។
ក្រសួងបាននិយាយថា ទាហានដែលគាំទ្រដោយកងកម្លាំងរក្សាសន្តិភាពសហភាពអាហ្វ្រិក បានវាយបណ្តេញការវាយសម្រុកចូលនេះ និងធ្វើឱ្យពួកសកម្មប្រយុទ្ធចុះចាញ់យ៉ាងអាម៉ាស់។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងទីក្រុងមូហ្កាឌីស្យូ រដ្ឋធានីរបស់សូម៉ាលីថា “កងកម្លាំងនៃកងទ័ពជាតិសូម៉ាលីនឹងបន្តប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងពួកអាល់ស្ហាបាបដើម្បីធានាសុវត្ថិភាពដល់ជនស៊ីវិល ហើយកម្ចាត់ពួកភេរវករនៅគ្រប់ទីកន្លែងដែលពួកគេព្យាយាមលាក់ខ្លួន”។
ទីក្រុងម៉ូបារ៉ាកគឺស្ថិតនៅក្នុងចំណោមតំបន់យុត្តិសាស្ត្រដែលរំដោះបានពីក្រុមភេរវករក្នុងអំឡុងខែពិសិដ្ឋ រ៉ាម៉ាដាន។
ក្រសួងបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងតែដំណើរការដើម្បីស្តារតំបន់នេះ ហើយបើកដំណើរការឡើងវិញនូវផ្លូវសំខាន់ៗដែលពួកភេរវករបានបិទកាលពីពេលកន្លងទៅ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦









