មន្ត្រីសន្តិសុខអ៊ីរ៉ាក់៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែល

0

ប្រទេសអ៊ីរ៉ាក់៖ យ៉ាងហោចណាស់បុគ្គលិកសន្តិសុខអ៊ីរ៉ាក់៥នាក់ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនៅល្ងាចថ្ងៃសៅរ៍ ក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅខេត្តភាគខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់មានខ្លឹមសារថា មន្ត្រីប៉ូលិស២នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅក្នុង ការឈ្លានពានរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលកំណត់គោលដៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងទីក្រុងមូស៊ូល រដ្ឋធានីរបស់ខេត្តនីនេវ៉េ។

ទន្ទឹមនឹងនេះ កងកម្លាំងចលនាប្រជាជននៃកងទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិករបស់ខ្លួនចំនួន៣នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសចំនួន៣លើករបស់អាមេរិក-អ៊ីស្រាអែលទៅលើបញ្ជាការប្រតិបត្តិការទីហ្គ្រីសប្រចាំនៅភាគខាងកើតនិងភាគខាងជើងក្នុងខេត្តកឺកុក។

សមាជិកនៃកងកម្លាំងចលនាប្រជាជនជាច្រើននាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្នុងការវាយប្រហារ ដែលក្រុមនេះបានស្តីបន្ទោសលើប្រតិបត្តិការរបស់អាមេរិក-អ៊ីស្រាអែល។

 ការវាយប្រហារទាំងនេះកើតឡើងចំពេលភាពតានតឹងក្នុងតំបន់កាន់តែកើនខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលអ៊ីរ៉ង និងសម្ព័ន្ធមិត្តក្នុងតំបន់បានឆ្លើយតបវិញដោយការវាយប្រហារទៅលើផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here