ចាប់ខ្លួនមនុស្ស៣នាក់ពីបទបង្កើតក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមហេបូឡា

0

ប្រទេសបារ៉ែន៖ ក្រសួងមហាផ្ទៃបារ៉ែនបានប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ អំពីការចាប់ខ្លួនមនុស្ស៣នាក់ពីបទបង្កើតក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមហេបូឡារបស់លីបង់។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងបានឲ្យដឹងថា ជនជាតិបារ៉ែនទាំង៣នាក់បានជួយសម្របសម្រួលដល់ក្រុមហេបូឡា និងព្យាយាមធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាពរបស់ប្រទេសបារ៉ែន។

 ការសារភាពរបស់ជនសង្ស័យបានបង្ហាញថា ពួកគេទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់អាវុធបន្ទាប់ពីបានជួបជាមួយសមាជិកក្រុមហេបូឡាក្នុងអំឡុងការធ្វើដំណើរទៅប្រទេសលីបង់ នេះបើតាមការលើកឡើងរបស់ក្រសួង។

ពួកគេក៏បានផ្តល់រូបភាព និងព័ត៌មានលម្អិតនៃការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេសបារ៉ែន រៃអង្គាសប្រាក់ក្រោមរូបភាពនៃសប្បុរសធម៌ដើម្បីគាំទ្រក្រុមហេបូឡា និង​ត្រៀម​ខ្លួនដើម្បីអនុវត្តសកម្មភាពភេរវកម្ម​នៅក្នុង​ប្រទេស​តាម​ការ​បញ្ជា​របស់ពួកហេបូឡា។

ក្រសួងនិយាយថា ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការធារណៈបន្ទាប់ពីបញ្ចប់នីតិវិធីច្បាប់ចាំបាច់នានារួចរាល់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here