ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ១០នាក់ក្នុងប្រតិបត្តិការមួយ មានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពផ្លូវការនិយាយកាលពីថ្ងៃអង្គារ ទី៣១ ខែមីនា។
ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការបានកើតឡើងនៅក្នុងស្រុកខាយប័រនៅយប់ថ្ងៃចន្ទ។ ពួកភេរវករបានដណ្តើមយកសាលាខ្វាចា មៀរ បានភ្លាមៗនៅក្នុងតំបន់បារ៉ា ព្រមទាំងលើកទង់របស់ពួកគេ និងចែកចាយវីដេអូលើបណ្តាញសង្គមដើម្បីបង្កឱ្យមានភាពភ័យខ្លាច។
បន្ទាប់ពីរត់គេចចេញពីទីតាំងកើកតហេតុ ពួកគេត្រូវបានឃ្លបយកការណ៍តាមរយៈកាមេរ៉ាសុវត្ថិភាព និងយន្តហោះគ្មានមនុស្សបើកដែលមានរ៉ោតទ័រចំនួនបួន។ កងកម្លាំងបានវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ពួកគេ ហើយបានសម្លាប់ពួកភេរវករ១០នាក់។
អ្នកវាយប្រហារមានជាប់ពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន (TTP) និងពួកឡាស្ហការអ៊ីអ៊ីស្លាម។
តាមព័ត៌មានផ្លូវការបានឲ្យដឹងថា ប្រតិបត្តិការទាំងនេះនឹងបន្តដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលគំរាមកំហែងនៅក្នុងតំបន់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦









