សូម៉ាលី៖ កងកម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាបចំនួន ៧០នាក់ នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងនៅក្នុងតំបន់មូដុក ស្ថិតនៅខាងជើងតំបន់ភាគកណ្តាលប្រទេសសូម៉ាលី នេះបើតាមក្រសួងការពារជាតិនិយាយកាលពីថ្ងៃព្រហ្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦។
ការវាយប្រហារត្រូវគោលដៅដ៏ជាក់លាក់នេះត្រូវបានគេលើកឡើងថា អនុវត្តនៅក្នុងតំបន់តារ៉ាម៉ូហ្គី បណ្តាលឱ្យពួកសកម្មប្រយុទ្ធរបួសប្រមាណ៩៥នាក់ និងបំផ្លាញរថយន្តយោធា ៨គ្រឿង។
“ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើទីតាំងមួយកន្លែង ដែលពួកសកម្មប្រយុទ្ធកំពុងរៀបចំផែនការ និងការវាយប្រហារក្នុងគោលបំណងធ្វើបាបប្រជាជនសូម៉ាលី និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពប្រទេសទាំងមូល” នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ហើយក្រសួងបានប្តេជ្ញាថានឹងបង្កើនប្រតិបត្តិការយោធា ដើម្បីបំផ្លាញបណ្តាញរបស់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាបនៅទូទាំងប្រទេស។
ថ្មីៗនេះកងកម្លាំងរដ្ឋាភិបាលសូម៉ាលីដែលគាំទ្រដោយដៃគូអន្តរជាតិបានបង្កើនប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស ដែលចាប់តាំងពីពេលនោះមកត្រូវបានគេសង្កេតឃើញថា បានដណ្តើមយកទីតាំងជាច្រើនកន្លែងរបស់ពួកសកម្មប្រយុទ្ធអាល់ស្ហារបាប និងបានបំផ្លាញទីតាំងលាក់ខ្លួនរបស់ពួកគេរួមទាំងឃ្លាំងផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ១០ ខែមេសា ឆ្នាំ២០២៦









