ប្រទេសរុស្ស៊ី៖ លោក វ៉េនៀមីន គុណដ្រាតយ៉េវ អភិបាលតំបន់បាននិយាយនៅថ្ងៃចន្ទថាមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើទីក្រុងធាប់សេ ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី។
លោក គុណដ្រាតយ៉េវ បាននិយាយថា “ទីក្រុងធាប់សេរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយ៉ាងខ្លាំងមួយទៀតកាលពីយប់មិញ។ បុរសម្នាក់ស្លាប់នៅកំពង់ផែ”។ អ្នករបួសកំពុងទទួលការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់។
លោកបានបន្ថែមទៀតថា ការវាយប្រហារនេះក៏បានបង្កឱ្យមានអគ្គីភ័យនៅកំពង់ផែធាប់សេ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទីក្រុងផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦









