ក្រុមហេបូឡាបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ទៅតំបន់ភាគខាងជើងអ៊ីស្រាអែល

0

ប្រទេសអ៊ីស្រាអែល៖ ខាងយោធាអ៊ីស្រាអែលបាននិយាយថា ក្រុមហេបូឡាបានបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ទៅលើតំបន់ភាគខាងជើងអ៊ីស្រាអែលនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា។

គ្រាប់រ៉ូកែតបានបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែលមុនពេលគ្រាប់ទាំងនោះត្រូវបានស្ទាក់ចាប់ដោយកម្លាំងអាកាស នេះបើតាមសេចក្តីថ្លែងការណ៍ចេញពីយោធា។

សំឡេងសីរ៉ែនបន្លឺឡើងនៅក្នុងសហគមន៍ស្តូឡា នៅក្បែរព្រំដែនអ៊ីស្រាអែល និងលីបង់។ នៅក្នុងហេតុការណ៍នេះមិនមានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍នោះទេ។

ការបាញ់ប្រហារបានកើតឡើងខណៈដែលមន្ត្រីអ៊ីស្រាអែល​ និងលីបង់កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោនសម្រាប់ជុំទី២នៃការចរចារ និងបន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ភាគខាងត្បូងលីបង់ជាច្រើនលើកនៅព្រឹកថ្ងៃដដែល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here