ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ប្រជាជនប៉ាឡេស្ទីន៥នាក់ក្នុងតំបន់ហ្កាហ្សា

0

ហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែលបង្កឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់យ៉ាងហោចណាស់៥នាក់នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះបើតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។

បុគ្គលិកពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់បុរសម្នាក់នៅជំរំប៊ូរេច កណ្តាលទីក្រុងហ្កាហ្សា ចំណែកឯការវាយប្រហារមួយផ្សេងទៀតបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្សផ្សេងទៀតនៅក្នុងទីក្រុងហ្កាហ្សា។

មន្ត្រីសុខាភិបាលនៅមន្ទីពេទ្យណាសឺបាននិយាយថា កាលពីល្ងាចថ្ងៃចន្ទ មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងភាគខាងលិច ខានយូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា។

ការស្លាប់ទាំងនេះបានបង្ហាញពីអំពើហិង្សាដែលត្រូវបានប្រព្រឹត្តឡើងវិញ ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាលពីខែតុលា បន្ទាប់ពីមានសង្គ្រាមទ្រង់ទ្រាយធំរយៈពេល២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។ អភិវឌ្ឍនភាពលើបទបញ្ញត្តិសំខាន់ៗរួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពអ៊ីស្រាអែលត្រូវជាប់គាំង។

 យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here