ប្រទេសលីបង់៖ សមាជិកហេបូឡា២នាក់បានស្លាប់បាត់បង់ជីវិត និងអ្នកការសែត២នាក់ទៀតមិនអាចចេញពីកន្លែងកើតហេតុបានកាលពីថ្ងៃពុធ ទី២២ ខែមេសា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ទោះបីបទឈប់បាញ់កំពុងត្រូវបានអនុវត្តក៏ដោយ នេះបើយោងតាមប្រភពផ្លូវការ សន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសលីបង់។
ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តមួយគ្រឿងនៅទីក្រុងអាល់ទីរីភាគខាងត្បូង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ ប្រភពសន្តិសុខលីបង់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះគឺជាសមាជិកក្រុមហេបូឡា។
នៅក្នុងតំបន់ដដែល អ្នកសារព័ត៌មានឈ្មោះ អាម៉ាល់ ខាលីល និង ហ្សីណាប ហ្វារ៉ាជ បានជាប់គាំងមិនអាចចេញពីតំបន់នេះបាន បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលរារាំងក្រុមសង្គ្រោះមិនឱ្យចូល។
យោងតាមសារព័ត៌មានជាតិ និងការអំពាវនាវយ៉ាងទូលំទូលាយរបស់អ្នកសារព័ត៌មាននៅលើ
ប្រព័ន្ធផ្សព្វផ្សាយសង្គម ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លាញផ្លូវសំខាន់ៗដែលតភ្ជាប់ទីក្រុងអាល់ទីរី និងទីក្រុងហាដាថា ដែលយ៉ាងជាក់ស្តែងគឺដើម្បីរារាំងការចេញចូលនៃរថយន្តសង្គ្រោះបន្ទាន់ ក្នុងពេលដែលកងកម្លាំងអ៊ីស្រាអែលរារាំងទាំងកាកបាទក្រហម និងទ័ពលីបង់មិនឲ្យចូលទៅជួយសង្គ្រោះ។
ក្រោយមកនៅថ្ងៃដដែល ក្រុមជួយសង្គ្រោះបានចូលទៅដល់ទីក្រុងអាល់ទីរី ហើយបានជម្លៀសប្រជាជនហ្វារ៉ាជ។
ការវិវឌ្ឍទាំងនេះនៅតែអាចកើតឡើងបាន ទោះបើជាមានបទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានប្រកាសដោយសហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ឈប់អរិភាពដែលកំពុងកើតឡើងរយៈពេលជាច្រើនសប្តាហ៍រវាងអ៊ីស្រាអេល និងក្រុមហេបូឡាក៏ដោយ។
គួបញ្ជាក់ផងដែរថា មន្ត្រីអ៊ីស្រាអែល និងលីបង់បានធ្វើកិច្ចចរចានៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។ កិច្ចចរចាលើកទីពីរត្រូវបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦









