ប្រទេសសូម៉ាលី៖ សេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៦ ខែមេសាមានខ្លឹមសារថា កងទ័ពសូម៉ាលីបានសម្លាប់ភេរវករជាង១០០នាក់នៅភាគខាងលិចនៃតំបន់គូលីគូរ៉ូ។
បុគ្គលិកទូទៅនៃកម្លាំងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងពេលប្រតិបត្តិការបោសសម្អាតបន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា យន្តហោះរបស់ទ័ពសូម៉ាលីបានរកឃើញកងកម្លាំងម៉ូតូមួយក្រុម ដែលកំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់ទីតាំងលាក់ខ្លួនមួយកន្លែងនៅខាងលិចតំបន់កូឡូកានី នៅក្នុងតំបន់គូលីកូរូ។
ការវាយប្រហារតាមអាកាសគឺត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងទីតាំងគោលដៅ ដែលបានសម្លាប់ភេរវករជាង ១០០នាក់ និងបានបំផ្លាញភស្តុភារជាច្រើនរបស់ពួកគេ នេះបើតាមខ្លឹមសារសេចក្តីថ្លែងការណ៍។
កងទ័ពបានបន្ថែមថា ក្រុមភេរវករនឹងត្រូវបានបង្ក្រាបនៅទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា មានខ្លឹមសារថាទីតាំងយោធានិងតំបន់មួយចំនួន រួមទាំងតំបន់កាធិ ដែលជាតំបន់ប្រជុំជននៅក្បែបាម៉ាកូ ដែលជារដ្ឋធានី បានធ្លាក់នៅក្រោមការវាយប្រហារដោយក្រុមភេរវករប្រដាប់អាវុធ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦









