ស្លាប់២៣នាក់ក្នុងការវាយប្រហាររបស់ក្រុមបូកូហារាំក្នុងសាធារណរដ្ឋឆាដ

0

ប្រទេសកាមេរូន៖ ទាហានឆាដ ២៣នាក់ត្រូវបានសម្លាប់ និង២៦នាក់រងរបួសបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ូកូហារាំវាយឆ្មក់លើមូលដ្ឋានយោធានៅតំបន់បឹងឆាដ នេះបើតាមអ្នកនាំពាក្យកងទ័ពសាធារណរដ្ឋឆាដ លោក អ៊ីសសាខា អាឆេក ឆាណានេ បាននិយាយកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦។

លោក ឆាណានេ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារលើមូលដ្ឋាននៅកោះបាកាតូឡូរុំ ខេត្តបឹងឆាដនៅម៉ោងប្រមាណ ១០យប់ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦។

លោកបានកត់សម្គាល់ថា កងកម្លាំងឆាដបានឆ្លើយតបចំពោះការវាយប្រហារនេះ ហើយបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ូកូហារាំមួយចំនួនធំ និងរឹបអូសអាវុធរបស់ពួកគេផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

“ខ្ញុំសូមសម្តែងនូវការ​រំលែកទុកដ៏ក្រៀមក្រំបំផុតរបស់ប្រទេសជាតិ ហើយខ្ញុំក៏សូមជូនពរទាហានដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ” ។ នេះជាខ្លឹមសារដែលលោកប្រធានាធិបតីសាធារណរដ្ឋឆាដបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកបន្ទាប់ពីបានទៅសួរសុខទុក្ខទាហានរងរបួសនៅក្នុងមន្ទីពេទ្យ។

លោកបានបន្ថែមថា សាធារណរដ្ឋឆាដនៅតែ “រួបរួមគ្នាឥតងាករ៉េ”  ក្នុងការប្រឈមមុខនឹងការវាយប្រហារប្រភេទនេះ។

គួរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធប៉ូកូហារាំ បានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងអាងបឹងឆាដអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយបានធ្វើឲ្យប៉ះពាល់ដល់មនុស្ស និងខូចខាតសម្ភារៈជាច្រើននៅទូទាំងតំបន់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here