ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស៣នាក់នៅភាគខាងត្បូងលីបង់

0

ប្រទេសលីបង់៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់ចាប់តាំងពីយប់ថ្ងៃអង្គារ ទី០៥ ដល់ព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ បានសម្លាប់មនុស្ស៣នាក់​ និងបង្ករបួសដល់មនុស្សជាច្រើននាក់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា មនុស្ស២នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសលើទីក្រុងឌៀរ គីហ្វា ក្នុងស្រុកប៊ីន ជេបែល។

នៅពេលព្រឹកព្រលឹម យន្តហោះគ្មាមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារលើក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពឥស្លាមក្នុងស្រុកឌៀរ គីហ្វា បង្កឲ្យរបួសដល់គ្រូពេទ្យចំនួន៣នាក់ ដែលពួកគេទាំងនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងស្រុក។ នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតបានសម្លាប់មនុស្សម្នាក់ក្នុងទីក្រុងអាដឆិត ក្នុងស្រុកណាបាទី។ ការវាយឆ្មក់ពេញមួយយប់ក៏បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សាលារដ្ឋ ប៊ូច កាឡាអ័យយ៉េ ក្នុងទីក្រុងប្រាជិទ និងកាឡាអ័យយ៉េផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហេបូឡាបានប្រកាសពីការវាយបកសងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល រួមទាំងការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ​ទៅលើរថយន្តរបស់យោធានៅក្នុងតំបន់វ៉ាឌី អាល់ចាម៉ាល់ ហើយយន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែលដែលប្រមូលផ្តុំគ្នានៅភ្នំអាល់សាឡា ក្នុងទីក្រុងកាន់តារ៉ា។

ការប៉ះទង្គិចគ្នានៅតែកើតឡើងបាន បើទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់បានចូលជាធរមាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ថ្មីនេះក៏ដោយ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here