ស្លាប់១៧នាក់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងចំនួន២របស់អ៊ុយក្រែន

0

ប្រទេសរុស្ស៊ី៖ យ៉ាងហោចណាស់មនុស្ស១៧នាក់ស្លាប់ និង៥២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នាលើទីក្រុងចំនួន២របស់អ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍របស់មន្ត្រីអ៊ុយក្រែន។

លោកអភិបាលតំបន់ អ៊ីវ៉ាន ហ្វេដូរ៉ូវ បានរៀបរាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតេលេក្រាមថា នៅភាគខាងត្បូងទីក្រុងហ្សាប៉ូរីហ្សហ្សៀរ គ្រាប់បែកស្វ័យនាំផ្លូវជាច្រើនគ្រាប់វាយប្រហារលើសហគ្រាសជាច្រើនកន្លែងសម្លាប់មនុស្ស១២នាក់ និងរបួស៣៩នាក់។

ការវាយប្រហារទាំងនេះក៏បានបង្កឱ្យមានភ្លើងឆេះ និងបំផ្លាញផ្ទះឯកជនជាច្រើនខ្នង ស្ថានីយ៍ផ្តល់សេវារថយន្តមួយកន្លែង និងកន្លែងលាងរថយន្តមួយកន្លែង។

នៅភាគខាងកើតនៃទីក្រុងក្រាម៉ាតោះ គ្រាប់បែកពីលើអាកាស៣គ្រាប់ធ្លាក់លើកណ្តាលស្រុក សម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និង១៣នាក់ផ្សេងទៀតរងរបួស នេះបើតាមអភិបាលតំបន់ លោក វ៉ាឌីម ហ្វីឡាស្ហគីន។

អគាររដ្ឋបាលចំនួន៤កន្លែង អគារផ្ទះល្វែងជាច្រើនប្លុក និងរថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញក្នុងការវាយប្រហារនេះ។ លោកបន្ថែមថា ចំនួនអ្នករងគ្រោះពិតប្រាកដនឹងត្រូវបង្ហាញនៅពេលក្រោយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here