ពួក IS ៣នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងជើងអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងការវាយប្រហារតាមអាកាសទៅលើគោលដៅកន្លែងលាក់ខ្លួនរបស់ពួកគេនៅខេត្តកឺកុក ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមការលើកឡើងរបស់យោធាអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយសន្តិសុខនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឲ្យដឹងថា កងទ័ពអាកាសអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសយ៉ាងជោគជ័យចំនួន២លើកនៅម៉ោង ៣:៥០នាទី ម៉ោងក្នុងស្រុក នៅតំបន់ជួរភ្នំហាមរីន។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ប្រតិបត្តិការនេះគឺផ្អែកលើ“ព័ត៌មានសម្ងាត់យ៉ាងជាក់លាក់បំផុត”  ពីនាយកដ្ឋានចារកម្មយោធាដែលជាលទ្ធផលកន្លែងលាក់ខ្លួនរបស់ IS ចំនួន២កន្លែងត្រូវបានកម្ទេច និងភេរវករ៣នាក់ត្រូវបានសម្លាប់ ។

គួរំលឹកផងដែរថា បន្ទាប់ពីប្រទេសអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើ IS ក្នុងឆ្នាំ២០១៧ សមាជិកដែលនៅសេសសល់នៃក្រុមនេះនៅតែបន្តការវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ ចាប់តាំងពីពេលនោះមក អាជ្ញាធរប្រកាសពីការចាប់ខ្លួនពួកសកម្មប្រយុទ្ធសង្ស័យជាបន្តបន្ទាប់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៧

 

LEAVE A REPLY

Please enter your comment!
Please enter your name here