ប្រទេសប៉ាគីស្ថាន៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រទេសប៉ាគីស្ថានបានកោះហៅភារធារីអាហ្វហ្កានីស្ថានដើម្បីប្តឹងតវ៉ាទៅលើករណីការវាយប្រហារលើបុស្តិ៍ត្រួតពិនិត្យប៉ូលិសនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានដែលបានសម្លាប់មន្ត្រីប៉ូលិស១៥នាក់ និងរបួសជាច្រើននាក់។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមការស៊ើបអង្កេតលម្អិតអំពីឧបទ្វហេតុនេះ រួមជាមួយនឹងភស្តុតាងដែលប្រមូលបាន និងព័ត៌មានបច្ចេកទេសបានបង្ហាញថា ការវាយប្រហារត្រូវបានរៀបចំឡើងដោយពួកភេរវករដែលរស់នៅប្រទេសអាហ្វហ្កានីស្ថាន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ប៉ាគីស្ថានបានចូលរួមជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានតាមរយៈការចរចាជាច្រើនជុំដែលសម្របសម្រួលដោយប្រទេសជាមិត្ត។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនបាននាំឲ្យមានសកម្មភាពដែលមានអត្ថន័យប្រឆាំងនឹងក្រុមភេរវករដែលធ្វើប្រតិបត្តិការពីប្រទេសអាហ្វហ្កានីស្ថាននោះទេ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប៉ាគីស្ថានក៏បានបង្ហាញផងដែរថាដែរថាខ្លួននឹងមិនសម្របសម្រួលជាមួយអាហ្វហ្កានីស្ថានបន្តទៀតទេលើបញ្ហាសន្តិសុខជាតិ និងការការពារប្រជាពលរដ្ឋ ប្រសិនបើអង្គការភេរវកម្មបន្តឆ្លងព្រំដែនស្វែងរកជម្រកសុវត្ថិភាពបែបនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦









