ប៉ូលិសបានរឹបអូសអាវុធ និងគ្រាប់រំសេវនៅភាគខាងជើងអាហ្វហ្កានីស្ថាន

0

កាប៊ុល៖ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថាកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានរឹបអូសអាវុធជាច្រើនដើម ក្នុងនោះមានកាំភ្លើងអាកា២២ដើម និងគ្រាប់រំសេវជាច្រើនពាន់បង់នៅភាគខាងជើង ខេត្តគុណដុហ្ស រយៈពេលមួយឆ្នាំកន្លងមកនេះ នៅក្នុងការបង្ក្រាបយ៉ាងសំខាន់ទៅលើការជួញដូរអាវុធខុសច្បាប់ និងសកម្មភាពសកម្មប្រយុទ្ធដែលអាចកើតឡើង។

ពាក់ព័ន្ធនឹងការរឹបអូសទាំងនេះ ជនសង្ស័យ៥២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ និងការប្រើប្រាស់អាវុធទាំងនេះត្រូវបានចាប់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា បន្ទាប់ពីមានការស៊ើបអង្កេតបឋម ពួកគេត្រូវបានបញ្ជូនទៅអាជ្ញាធរយុត្តិធម៌សម្រាប់នីតិវិធីបន្ថែមទៀត។

រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានប្រមូលអាវុធជាច្រើនពាន់ដើម និងគ្រាប់រំសេវជាច្រើនបេ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសដែលរងគ្រោះដោយសង្គ្រាម៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here