ស្លាប់ទាហានម្នាក់របួស១២នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត 

0

ក្រុងដាម៉ាស់៖ អាជ្ញាធរបានឲ្យដឹងនិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តបង្កៃគ្រាប់បែកមួយគ្រឿងបានផ្ទុះឡើងនៅថ្ងៃអង្គារ ទី១៩ នៅក្បែរអគារអាជ្ញាធរការពារជាតិស៊ីរី នៅក្នុងតំបន់បាប ស្ហាឃ្វី នៃក្រុងដាម៉ាស់។

រដ្ឋបាលសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់អាជ្ញាធរបានឲ្យដឹងថា អង្គភាពទ័ពបានរកឃើញគ្រឿងផ្ទុះកែច្នៃមួយនៅក្បែរអគាររបស់ពួកគេ និងកំពុងព្យាយាមដោះវាចេញនៅពេលដែលរថយន្តបង្កប់គ្រាប់បែកបានផ្ទុះនៅក្បែរទីតាំងនោះ។

ដំបូងសាក្សីបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាត្រូវបានលឺចេញពីស្រុកមួយចំនួននៃក្រុងដាម៉ាស់ ដែលវាបានចាប់ផ្តើមផ្ទុះនៅក្បែរទីបញ្ជាការកងទ័ពចាស់មួយនៅខាងកើតនៃរាជធានី ហើយបន្ទាប់មកទៀតក៏មានលឺសំឡេងបាញ់ប្រហារមួយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានថ្លែងថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្បែរច្រកចូលទីស្នាក់ការរបស់នាយកដ្ឋានគ្រប់គ្រងអាវុធនៅភាគខាងកើតទីក្រុងដាម៉ាស់។

ដំបូងទូរទស្សន៍ អាល លីគបារ៉ីយ៉ា ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ការផ្ទុះដែលមិនដឹងប្រភពមួយបានកើតឡើងនៅក្នុងស្រុកឌីវីឡា នៅភាគខាងកើតនៃរាជធានីមុនពេលអាជ្ញាធរបានបញ្ជាក់ពីព័ត៌មានលម្អិត។

ចាប់តាំងពីលោកប្រធានាធិបតី បាស្ហារ អាល​ អាសាដ បានធ្លាក់ចេញពីដំណែងកាលពីខែធ្នូ ឆ្នាំ២០២៤ ប្រទេសស៊ីរីធ្លាប់បានប្រឈមនឹងការចុះខ្សោយនៃការប្រយុទ្ធជួរមុខ។ ប៉ុន្តែ​ហេតុការណ៍​ផ្ទុះ​ជា​បន្តបន្ទាប់ និង​ឧប្បត្តិហេតុ​សន្តិសុខ​នៅ​តែ​បន្តកើតមាន ក្នុងនោះមានការបំផ្ទុះគ្រាប់បែករថយន្ត ឧបករណ៍បំផ្ទុះកែច្នៃ ការផ្ទុះឃ្លាំងអាវុធ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការផ្ទុះគ្រាប់ដែលបន្សល់ទុកពីជម្លោះដែលមានរយៈពេលជាង១៤ឆ្នាំ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here