ក្មេង២នាក់ស្លាប់ និងម្តាយរបស់ពួកគេរងរបួសខណះគ្រាប់មិនទាន់ផ្ទុះមួយបានផ្ទុះឡើង

0

អាហ្វហ្កានីស្ថាន៖ មន្ត្រីក្នុងតំបន់បាននិយាយងថា ក្មេង២នាក់ស្លាប់​ ហើយម្តាយរបស់ពួកគេរងរបួសនៅពេលដែលគ្រាប់មិនទាន់ផ្ទុះបានផ្ទុះឡើងនៅក្នុងខេត្តហេលម៉ាន ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃពុធ ទី២០ ខែឧសភា។

ឧបទ្វហេតុដ៏អាក្រក់នេះបានកើតឡើងនៅក្នុងស្រុកខានស្ហីន នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា នៅពេលដែលក្មេង ២នាក់បានរកឃើញវិត្ថុមួយដែលមានរូបរាងដូចតុក្តា និងបានបោះវាចូលភ្លើងអំឡុងពេលដែលម្តាយរបស់ពួកគេកំពុងរៀបចំអាហារពេលព្រឹក។​ វិត្ថុនោះបានផ្ទុះឡើង នឹងបានសម្លាប់ក្មេងនៅទីតាំងកើតហេតុ និងបណ្តាលឱ្យម្តាយរបស់ពួកគេរបួសធ្ងន់។

អ្នកនាំពាក្យប៉ូលិសខេត្តលោក ណាសៀ អាហម៉ាដ មាហាជៀ បានជម្រុញដល់អ្នកក្នុងតំបន់ឱ្យធ្វើការជូនដំណឹងដល់ប៉ូលិសប្រសិនបើមានវត្ថុគួឱ្យសង្ស័យត្រូវបានរកឃើញក្នុងតំបន់។

គួបញ្ជាក់ផងដែរថា ប្រទេសអាហ្វហ្កានីស្ថានត្រូវបានចាត់ទុកថាជាប្រទេសមួយដែលមានអណ្តូងមីនច្រើនជាងគេនៅក្នុងពិភពលោក ខណះដែលគ្រាប់មីនជាច្រើនគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមរយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ ជាញឹកញាប់បានវាយប្រហារលើជនស៊ីវិល៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here