ប្រទេសតួកគី៖ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភាថា អាជ្ញាធរតួកគីបានចាប់ខ្លួនជនសង្ស័យ ៧១នាក់ក្នុងប្រតិបត្តការជាច្រើនដែលកំណត់គោលដៅលើក្រុមឧក្រិដ្ឋកម្មនៅទូទាំង១១ខេត្ត។
មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរបានសម្របសម្រួលការវាយឆ្មក់ប្រឆាំងនឹងក្រុមឧក្រិដកម្ម១៥នាក់ ដែលធ្វើការជាមួយព្រះរាជអាជ្ញា និងអគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រឆាំងការរត់ពន្ធ អង្គភាពប្រឆាំងបទល្មើសឧក្រិដ្ឋកម្ម និងបទល្មើសអ៊ិនធឺណិត។
អ្នកស៊ើបអង្កេតបាននិយាយថា ក្រុមជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការភ្នាល់ខុសច្បាប់ ការក្លែងបន្លំឯកសារ ការរត់ពន្ធថ្នាំជក់ និងការខ្ចីប្រាក់។
គួបញ្ជាក់ផងដែរថា គណៈកម្មាធិការស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុបានរកឃើញប្រតិបត្តិការគណនីសរុប ប្រមាណ៧០ពាន់លានដុល្លារ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមជនសង្ស័យ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦









