Wednesday, June 3, 2026

ការវាយប្រហារដោយប្រើរថយន្តលើផ្លូវប្រសព្វនៃមជ្ឈមណ្ឌលហ្កាស់អិតហ្សាយអ៊ិន

0

អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ភេរវករជនជាតិប៉ាឡេស្ទីនម្នាក់បានបើករថយន្តវាយប្រហារនៅផ្លូវប្រសព្វមួយនៃមជ្ឈមណ្ឌលហ្កាស់ អិតហ្សាយអ៊ិន នៅយប់ថ្ងៃអាទិត្យ ទី៣១ ខែឧសភា បង្ករបួសដល់ក្មេងស្រី២នាក់ និងនាំឱ្យមានប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំនៅក្នុងតំបន់។

 ការវាយប្រហារបានកើតឡើងនៅតំបន់ភាគខាងត្បូងនៃមជ្ឈមណ្ឌលហ្កាស់ អិតហ្សាយអ៊ិន។ ក្មេងស្រីដែលមានអាយុ ១៧ឆ្នាំម្នាក់រងរបួសធ្ងន់ធ្ងរត្រង់ជើង ខណៈដែលក្មេងស្រីដែលមានអាយុ ១៥ឆ្នាំម្នាក់ទៀតបានរងរបួសនៅលើមុខ និងត្រូវបានគេកត់ត្រាឈ្មោះចូលក្នុងបញ្ជីក្នុងស្ថានភាពរបួសស្រាល។ យុវជនអាយុ២៥ឆ្នាំម្នាក់ទទួលបានការព្យាបាលអាការះថប់អារម្មណ៍  អ្នកទាំង៣ត្រូវបានជម្លៀសទៅមន្ទីរពេទ្យស្ហារេ ហ្សេឌិក នៅទីក្រុងយេរូសាឡឹម។

ភេរវករ ត្រូវបានកំណត់អត្តសញ្ញាណ មានអាយុ៣០ឆ្នាំជាអ្នកស្រុកនៃទីក្រុងហេប្រុន ហើយត្រូវបានបាញ់សម្លាប់ដោយទាហានមកពីកងវរសេនាតូចទី៩០ នៃកងពលតូចឃេហ្វៀរ។

ប៉ូលិសអ៊ីស្រាអែលបាននិយាយថា ក្រុមមន្ត្រីមកពីស្ថានីយ៍ក្នុងតំបន់ត្រូវបានពង្រាយនៅទីតាំងកើតហេតុជាតំបន់ដែលបោះបង់ចោល និងបានធ្វើការស្រាវជ្រាវដើម្បីកំណត់ថានៅមានជនសង្ស័យផ្សេងទៀត ឬយ៉ាងណា។ កម្លាំងយោធា និងកម្លាំងប៉ូលិសមួយកងធំបានបើកការរុករកនៅតំបន់ជុំវិញផងដែរ ខណៈដែលប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅទីក្រុង ហេប្រុន ជាទីក្រុងដែលអ្នកវាយប្រហារបានបើករថយន្តចេញមក។

ការរកឃើញបឋមបង្ហាញថា ភេរវករបានបើកបត់បញ្ច្រាស់ផ្លូវនៅលើផ្លូវប្រសព្វមុនពេលវាយប្រហារ។ កម្លាំងសន្តិសុខបានបន្តប្រតិបត្តិការនៅក្នុងតំបន់បន្ទាប់ពីហេតុការណ៍នេះ។

លោកយ៉ារ៉ុន រ៉ូសហ្សិនថល ប្រធានក្រុមប្រឹក្សាតំបន់ហ្កាស់ អិតហ្សាយអ៊ិន បាននិយាយចេញពី ទីតាំងកើតហេតុថា “នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅលើផ្លូវប្រសព្វហ្កាស់ អិតហ្សាយអ៊ិន។ ភេរវករប៉ុនប៉ងបើកបំបុកលើក្រុមក្មេងប្រុស និងស្រីទាំងនោះ ហើយក៏បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។ ភេរវករក៏ត្រូវបានកម្ចាត់ចោលភ្លាមៗដោយកម្លាំងទ័ព”

ការវាយប្រហារនេះបណ្តាលឱ្យក្មេង២នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាល ហើយបានជំរុញឱ្យកងកម្លាំងសន្តិសុខអ៊ីស្រាអែលដាក់ពង្រាយប្រតិបត្តិការឆ្លើយតបយ៉ាងទូលំទូលាយនៅទូទាំងតំបន់ហ្កាស់ អិតហ្សាយអ៊ិន។ អាជ្ញាធរបានបន្តសកម្មភាពរុករក និងស៊ើបអង្កេត បន្ទាប់ពីអ្នកវាយប្រហារត្រូវបានសម្លាប់៕

ប្រភព themedialine.org ចុះផ្សាយឡើងវិញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here