Wednesday, June 3, 2026

ស្ដ្រីដែលលធ្លាប់ពាក់ព័ន្ធ ISIS ប្រកាសផ្តាច់ខ្លួនពីក្រុមភេរវកម្ម

0

ស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម បានផ្ដាច់ខ្លួនពីរដ្ឋអ៊ីស្លាម និងក្រុមជីហាដ នេះបើតាមសម្តីមេធាវីរបស់នាងប្រាប់ទៅកាន់តុលាការ​មែលប៊ន។

លោកស្រី រ៉េអេន អែល ហូលី ដែលមានអាយុ ៣៤ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការមែលប៊ន ម៉ាជីស្ត្រេត នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ដើម្បីស្នើសុំនៅក្រៅឃុំបន្ទាប់ពីនាងត្រូវបានចោទប្រកាន់នៅសប្តាហ៍មុនដោយនគរបាលសហព័ន្ធអូស្ត្រាលីពីបទធ្វើដំណើរទៅកាន់ប្រទេសស៊ីរី  ដែលជាតំបន់ជម្លោះ និងចូលរួមជាមួយអង្គការភេរវកម្ម នេះបើតាមប្រភពព័ត៌មាន The Guardian។

ប៉ូលិសបានចោទប្រកាន់លើលោកស្រី រ៉េអេន អែល ហូលី ថា​បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ មុនពេលលោកស្រីត្រូវបានកម្លាំងឃឺដចាប់ឃុំខ្លួនកាលពីឆ្នាំ២០១៩ និងត្រូវបានឃុំឃាំងជាមួយក្រុមគ្រួសាររបស់លោកស្រីនៅជំរំឃុំឃាំង អាល ហោល នៅភាគខាងជើងប្រទេសស៊ីរី។ បន្ទាប់មក នាងបានធ្វើដំណើរកាត់ប្រទេសលីបង់ជាមួយកូនៗរបស់នាងមុនពេលត្រលប់ទៅប្រទេសអូស្ត្រាលីកាលពីខែកញ្ញា នេះបើតាមប្រភពព័ត៌មានThe Guardian។

មេធាវីរបស់លោកស្រី រ៉េអេន អែល ហូលី លោក ម័ររ៉ីសី អែសស៊ី បាននិយាយថាកូនក្តីរបស់លោកគឺជា “បុគ្គលដែលរងទុក្ខសោកខ្លាំង”  ដែលលោកចង់បញ្ជាក់ឱ្យតុលាការដឹងថានាងមិនបានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនោះទេ។ លោកបាននិយាយថា “នាងបានផ្ដាច់ខ្លួនពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងក្រុមជីហាដ​។ នាងមិនមានពាក់ព័ន្ធអ្វីនឹងក្រុមទាំងនោះទេ ទោះបីក្នុងពេលបច្ចុប្ប្ននេះ ឬនៅថ្ងៃអនាគត ដោយផ្ទាល់ ឬមិនផ្ទាល់”

បទល្មើសទាំងពីរដែលលោកស្រី រ៉េអេន អែល ហូលី បានប្រឈមមុខនឹងត្រូវផ្តន្ទាទោសយ៉ាងហោចណាស់ ១០ឆ្នាំក្នុងពន្ធនាគារ នេះបើតាមប្រភពព័ត៌មាន ABC៕

ប្រភព thesaturdaypaper.com ចុះផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here