ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃអង្គារ ទី០២ ថា ភេរវករ១៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខនៅក្នុងខេត្តប៉ាឡូជីស្ថាន នៃប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងស្រុកម៉ាស្តាំង ស្រុកនុស្ហគី ស្រុកគិច និងស្រុកខូហ្សដារ។
ISPR បានឲ្យដឹងទៀតថា ប្រតិបត្តិការទាំងនោះបានធ្វើអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បណ្តាញក្រុមភេរវករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះ។
អាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះផងដែរ ខណះដែលពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងខេត្ត។
យោធាប៉ាគីស្ថានបានបន្ថែមថា ស្ថាប័នអនុវត្តច្បាប់របស់នឹងបន្តប្រតិបត្តិការយ៉ាងពេញទំហឹងដើម្បីកម្ចាត់អំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសនេះឲ្យអស់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦










