Saturday, June 13, 2026

IRGC អ៊ីរ៉ង់និយាយថាបានសម្លាប់ភេរវករ ៤នាក់នៅក្នុងខេត្តជាប់ព្រំដែន

0

ប្រទេសអ៊ីរ៉ង់៖ កងទ័ពឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ថា កងកម្លាំងជើងគោករបស់ខ្លួនបានសម្លាប់សមាជិក ៤នាក់​នៃក្រុម“ភេរវករ”   ដែលព្យាយាមចូលប្រទេសតាមព្រំដែនភាគអាគ្នេយ៍នៅក្នុងខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៏មួយដែលចេញជាផ្លូវការ លើបណ្តាញសារព័ត៌មាន សេផាស ញូវស៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា កងម្លាំងចារកម្មប្រចាំខេត្តបានសហការគ្នាក្នុងប្រតិបត្តិការដើម្បីកំទេចក្រុម “ភេរវករ”  នេះផងដែរ ដែលប្រតិបត្តិការនេះ​បាន​ធ្វើឡើងនៅ​ខេត្ត​សារ៉ាវ៉ាន់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កម្លាំងសន្តិសុខម្នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ និងកងកម្លាំងជើងគោករបស់ខ្លួនបានរឹបអូសអាវុធ គ្រាប់រំសេវ និងសម្ភារៈមួយចំនួន ក្នុងចំណោមសម្ភារៈផ្សេងៗទៀតពី “ក្រុមភេរវករ

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា វិធានការស៊ើបការណ៍ និងប្រតិបត្តិការគឺកំពុងដំណើរការដើម្បីកំណត់ និងចាប់ខ្លួនសមាជិកក្រុម ភេរវករដែលមានសក្តានុពលផ្សេងទៀត។

គួរំលឹកផងដែរថា ខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថានជាខេត្តស្ថិតនៅជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ត្រូវបានគេមើលឃើញថាមាន​ការ​ប៉ះ​ទង្គិចគ្នា​ជា​បន្តបន្ទាប់​រវាង​កង​កម្លាំង

​សន្តិសុខ​អ៊ីរ៉ង់ ក្រុម​សកម្មប្រយុទ្ធ និងក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here