ប៉ូលិសប្រឆាំងភេរវកម្មបានទទួលកិច្ចការស៊ើបអង្កេតទៅលើករណីចាក់គ្នានៅឯសាលារៀនមួយក្នុងទីក្រុងម៉េនឆែសស្ត័រ ដែលបណ្តាលឱ្យសិស្ស២នាក់ និងគ្រូបង្រៀនម្នាក់រងបួស។
ការវាយប្រហារបានកើតឡើងកាលពីថ្ងៃអង្គារ ទី០៩ ខែមិថុនា នៅសាលា ខូអ៊ុប អាកាដឺមី លើផ្លូវផ្លែន ហ៊ីល រ៉ូដ នៅក្នុងតំបន់ប្លេកឡី។
ប៉ូលិសនៅ ហ្គ្រីតធ័រ ម៉េនឆែសស្ត័រ (Greater Manchester Police) បានឱ្យដឹងថា ក្រោយមកក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានប្រព្រឹត្តអំពើហិង្សា និងត្រូវបានឃុំខ្លួនក្រោមច្បាប់មានបញ្ហាសុខភាពផ្លូវចិត្ត។ បន្ទាប់ពីមានការវាយតម្លៃស្ថានភាពរបស់នាងរួច ក្មេងស្រីនោះត្រូវបានបញ្ជូនទៅឱ្យប៉ូលិសឃុំខ្លួនវិញ។
ជាមួយគ្នានោះ ប៉ូលិសប្រឆាំងភេរវកម្ម ណ័ស វ៉េស (Counter Terrorism Policing North West) បានឱ្យដឹងថា ពួកគេ“ទទួលបានសិទ្ធជា អាទិភាពសម្រាប់ការស៊ើបអង្កេតដោយមានការគាំទ្រពីប៉ូលិស ហ្គ្រីតធ័រ ម៉េនឆែសស្ត័រ (Greater Manchester Police) ” ។
ប្រភពបានបន្ថែមថា “ការស្វែងរក និងការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនេះនៅតែបន្តធ្វើឡើង ខណះដែលក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើភេរវកម្មកំពុងស្រាវជ្រាវរកមូលហេតុចម្បងនៃការវាយប្រហារនេះ។ នៅពេលនេះ ហេតុការណ៍នេះមិនទាន់ត្រូវបានប្រកាសថាជាឧបទ្ទវហេតុភេរវកម្មនោះទេ។”
ព័ត៌មានបន្ថែម
ក្មេងប្រុស និងក្មេងស្រីដែលរងរបួសទាំង២នាក់មានអាយុ១៤ឆ្នាំ និងម្នាក់ទៀតជាគ្រូបង្រៀនដែលមានអាយុ២៧ឆ្នាំ ត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ ដោយគ្មានរបួសធ្ងន់ធ្ងរឡើយ។
អគ្គនាយក ដេវីដ ម៉េណី បាននិយាយថា “ចាប់តាំងពីយើងបានផ្តល់ព័ត៌មានចុងក្រោយមក ព័ត៌មានបន្ថែមក្រោយមកទៀតនេះបានក្លាយជាតម្រុយ ដែលយើងបានផ្តល់ឱ្យប៉ូលិសប្រឆាំងភេរវកម្មភាគខាងជើងឱ្យបានដឹងរួចហើយ”
“ខ្ញុំដឹងថា ព័ត៌មានចុងក្រោយនេះ នឹងធ្វើឱ្យសហគមន៍មូលដ្ឋានរបស់យើងព្រួយបារម្ភបន្ថែមចំពោះព្រឹត្តិការណ៍កាលពីថ្ងៃអង្គារ។ មិនមានព័ត៌មានណាមួយបញ្ជាក់ថានឹងមានការគំរាមកំហែងបន្ថែមទៀតទេ ហើយមន្ត្រីមូលដ្ឋានរបស់យើងនៅតែបន្តធ្វើការនៅក្នុងតំបន់នោះដដែល។ យើងនៅទីនេះដើម្បីស្តាប់ និងដើម្បីចាត់វិធានការណ៍ ដូច្នេះសូមទាក់ទងនិយាយជាមួយមន្ត្រីរបស់យើងប្រសិនបើមានបញ្ហាណាមួយ”៕
ប្រភព bbc ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦










