Thursday, June 18, 2026

មេដឹកនាំ IS ម្នាក់ និងសកម្មប្រយុទ្ធម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ពីរដាច់ដោយឡែកថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួន ២នាក់ រួមទាំងមេដឹកនាំក្នុងតំបន់ម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ​ក្នុងការវាយប្រហារតាមអាកាស២លើកនៅភាគខាងកើតខេត្តឌីយ៉ាឡា។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសន្តិសុខនៃបញ្ជាការប្រតិបត្តិការរួមរបស់អ៊ីរ៉ាក់បានឱ្យដឹងថា យន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ បានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ពួកសកម្មប្រយុទ្ធ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងតាមដានអស់រយៈពេលជាច្រើនខែ និងទទួលបានព័ត៌មានស៊ើបការណ៍ច្បាសើលាស់។

ប្រភពបានបន្ថែមថា បន្ទាប់ពីមានការវាយប្រហារតាមអាកាស កម្លាំងជើងគោកអ៊ីរ៉ាក់ដែលត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ ដើម្បីប្រតិបត្តិការបោសសម្អាត និងស្វែងរកភស្ដុតាង បានប្រទះឃើញសាកសព ២នាក់ ដែលម្នាក់ក្នុងចំណោមនោះត្រូវបានគេស្គាល់ថាជាមេដឹកនាំជាន់ខ្ពស់ក្នុងតំបន់ឈ្មោះ មូហាណាដ ការ៉ីម អាលី។

ចាប់តាំងពីអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ សមាជិកដែលនៅសេសសល់របស់ក្រុមនេះនៅតែបន្តវាយប្រហារលើកងកម្លាំងសន្តិសុខ និងជន

ស៊ីវិលនៅក្នុងទីក្រុង  តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបង្កើនយុទ្ធនាការតាមផ្លូវអាកាស និងផ្លូវគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ IS៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here