ប្រទេសប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានដែលចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៣ខែមិថុនាបានបញ្ជាក់ឲ្យដឹងថា កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ ២១នាក់ ក្នុងនោះមាន៤នាក់ជាមេដឹកនាំក្នុងតំបន់ ក្នុងអំឡុងពេលប្រតិបត្តិការនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកមីរ៉ាន ស្ហាហ និងស្រុកណ័ស វ៉ារ៉ីស្ថាន។
ISPR បានបញ្ជាក់ទៀតថា ពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកទៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល។ មកទល់នឹងពេលនេះ ពួកសកម្មប្រយុទ្ធ ៤៨នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះ ហើយអាវុធ និងគ្រាប់រំសេវជាច្រើនក៏ត្រូវបានរឹបអូសពីសាកសពរបស់ពួកគេផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦










