អាហ្វហ្កានីស្ថាន៖ អ្នកនាំពាក្យប៉ូលិសខេត្តលោក ខាលីដ សាហាឌី បាននិយាយកាលពីថ្ងៃចន្ទទី១៦ ខែមិថុនា ថា ក្មេងម្នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមកន្លងមក បានផ្ទុះឡើងនៅក្នុងខេត្តហ្កានី ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។
មន្ត្រីរូបនោះបាននិយាយថា ឧបទ្វហេតុដ៏សាហាវនេះបានកើតឡើងនៅជាយក្រុងហ្កានី ដែលជារដ្ឋធានីនៃខេត្តហ្កានី ដោយបានសម្លាប់ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់នៅនឹងកន្លែង និងបណ្តាលឱ្យ២នាក់ផ្សេងទៀតរងរបួស។
កាលពីមុននេះ ក្មេងម្នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ២ករណីដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងខេត្តហែលម៉េន កាលពីសៅរ៍៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦










