ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបានប្រាប់ភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២៧ ថា យ៉ាងហោចណាស់កម្លាំងកសន្តិសុខ ៣នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មទៅលើទីតាំងកងកម្លាំងរ៉េងជឺរ នៅទីក្រុងកំពង់ផែភាគខាងត្បូងការ៉ាជី នៃប្រទេសប៉ាគីស្ថាន។
លោក ចាវិដ អាឡាម អូដហូ អធិការទីក្រុងស៊ីនបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ៨ និង១០នាទីយប់ ម៉ោងក្នុងតំបន់ ខណៈដែលក្រុមភេរវករបានបើករថយន្តដឹកគ្រឿងផ្ទុះសំដៅចូលទៅក្លោងទ្វារធំរបស់អគាកងកម្លាំងររ៉េងជឺរ នៅក្បែរតំបន់ហ្កូលីស្ថាន អ៊ី ជូហារ ក្នុងទីក្រុងការ៉ាជី។
លោកបានបន្ថែមថា ភេរវករ៤នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់គ្នារវាងកងកម្លាំង និងក្រុមភេរវករ។
មន្ត្រីប៉ូលិសបាននិយាយថា កម្លាំងសន្តិសុខដែលបានដាក់ពង្រាយគ្នានៅច្រកទ្វារ បានឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាព ដោយបានការពារអ្នកវាយប្រហារពីការបំពានទាំងស្រុងទៅលើទីតាំងនោះ។ បន្ទាប់ពីមានហេតុការណ៍នោះ កងកម្លាំងប៉ូលិសជាច្រើនបានមកដល់កន្លែងកើតហេតុ។ បច្ចុប្បន្នប្រតិបត្តិការសម្អាតកំពុងដំណើរការនៅក្នុងតំបន់។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុម ឬបុគ្គលណាមួយបានចេញមុខអះអាងចំពោះការវាយប្រហារនេះនៅឡើយទេ។
មន្រ្តីនៃខេត្តស៊ីន លោក សាយយិដ មួរ៉ាដ អាលី ស្ហាហ បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការចាំបាច់ទាំងអស់ដើម្បីចាប់ខ្លួនជនដៃដល់ដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៩










