ប្រទេសយ៉េមែន៖ ប្រភពពីកងទ័ពបានរាយការណ៍ថា កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានសម្លាប់មេបញ្ជាការចលនាអ៊ីស្លាមជីហាដម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ទៅលើរដ្ឋជីហ្វ។
របាយការណ៍ព័ត៌មានមានខ្លឹមសារថា “កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) និងភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែល (ISA) បានសម្លាប់សមាជិកចលនាភេរវកម្មអ៊ីស្លាមិក ជីហាដ ម្នាក់ ដែលជាមេបញ្ជាការក្រុមប្រយុទ្ធមួយបានលួចជ្រៀតចូលប្រទេសអ៊ីស្រាអែល អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ហើយបានចូលរួមក្នុងការឃុំឃាំងចំណាប់ខ្មាំងនៅទូទាំងសង្គ្រាម។ កាលពី២ថ្ងៃមុន កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) និងភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែល (ISA) បានវាយប្រហារនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប និងបានសម្លាប់សមាជិកចលនាភេរវកម្មឈ្មោះតាឡាល់ ចាប័រ មូហាម៉ាដ អាប អាល អាល ដែលធ្លាប់កាន់មុខតំណែងជាច្រើននៅក្នុងអង្គការចលនាភេរវកម្មអ៊ីស្លាមជីហាដ”។
កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានបន្ថែមថា មុនពេលវាយប្រហារ វិធានការមួយចំនួនត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនជ្រុលនិយមហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារទៅលើអ៊ីស្រាអែល និងបានសម្លាប់
ប្រជាពលរដ្ឋនៅតាមបណ្តាទីតាំងព្រំដែន និងចាប់ខ្លួនជនភៀសខ្លួនចំនួន ២៥០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងតំបន់ប៉ាឡេស្ទីនដើម្បីបំបែករចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងជនភៀសខ្លួនទាំងអស់៕
ប្រភព Tass ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្ម)










