Thursday, July 16, 2026

ភេរវករ៧៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសន្តិសុខនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៧៥នាក់ក្នុងប្រតិបត្តិការជាបន្តបន្ទាប់នៅខេត្ត​ប៉ាឡូជីស្ថាន ភាគនិរតីប្រទេសចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីបាឡូជីស្ថាន សាហ្វ្រាហ្ស បូទី និយាយនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារភេរវកម្មដ៏សាហាវនាពេលថ្មីៗនេះទៅលើបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស។

កាលពីព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា យោធាប៉ាគីស្ថានបាននិយាយថា ភេរ​ករយ៉ាងហោចណាស់៥៤នាក់ និងមនុស្ស​៤២នាក់ដែលភាគច្រើនជាមន្ត្រីសន្តិសុខត្រូវបានសម្លាប់នៅក្នុងខេត្តនេះចាប់តាំងថ្ងៃទី០៤ ខែកក្កដា ដែលជំរុញឱ្យមានការបង្ក្រាបពីខាងសន្តិសុខទ្រង់ទ្រាយធំប្រឆាំងនឹងពួកភេរវករ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here