Thursday, July 16, 2026

បុរស​ម្នាក់​​ជាប់​​ពន្ធធនាគារ​ពីបទ​​ផុសផ្សព្វផ្សាយ ​និង​ចែកចាយ​សម្ភារៈ​ភេរវកម្មលើអ៊ិនធឺរណិត

0

បុរសមាន​អាយុ​ ២១ឆ្នាំម្នាក់ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​​ផុស ​និង​​ចែកចាយ​​ មាតិកា​ភេរវកម្ម​តាមបណ្តាញង៊ីនធឺរណិតដែលនេះ​គឺជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​​របស់​ប៉ូលិសក្រុង។ ​

ការ​ស៊ើប​អង្កេត​​ដឹកនាំ​ដោយ​​បញ្ជាការដ្ឋានកម្លាំង​​ប្រឆាំងភេរវកម្មក្រុង​​បាន​​តាមដានពី​​សកម្មភាព​របស់​លោក អាយ៉ុប​ណាសៀរ មាន​អាយុ ២១ឆ្នាំ ដែល​មាន​ថ្ងៃខែឆ្នាំកំណើត​​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០០៣​ នៅ​ភាគ​និរតី​​នៃ​​ទីក្រុង​ឡុងដ៍​ដែលបាន​​ផុស​​ផ្សព្វផ្សាយសម្ភារៈ​​ភេរវកម្ម​​លើ​គណនីបណ្ដាញ​សង្គម​ជាច្រើន​ និងនៅ​លើ​វេទិកា​ផ្សេងៗ​​ទៀត​ក្នុង​អំឡុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣។

លោក ណាសៀរ​ ត្រូវ​បាន​កាត់ទោស​ដោយតុលាកា ឃីងស្តុន ក្រោន កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ៩ខែ។

លោក ហ្ការ៉េត រ៉ីស មេបញ្ជាការស្តីទីនៃបញ្ជាការដ្ឋានកម្លាំងប្រឆាំងភេរវកម្មក្រុងបាននិយាយថា៖ «យើងដឹងពីផលប៉ះពាល់នៃការផ្សព្វផ្សាយសម្ភារៈភេរវករតាមអ៊ីនធឺរណិតដែលអាចមានឥទ្ធិពលលើបុគ្គលដែលងាយរងគ្រោះ ដោយពួកគេអាចប្រឈមនឹងហានិភ័យនៃការអូសទាញឱ្យចូលក្នុងសកម្មភាពភេរវកម្ម។ សកម្មភាពការងារទាំងអស់នៅក្នុងការស៊ើបអង្កេតបានបង្ហាញថា យើងបាន​យកចិត្តទុកដាក់ប៉ុណ្ណាទៅលើ​សកម្មភាពភេរវកម្ម ហើយយើងនឹងបន្តស្វែងរកបុគ្គលណាដែលចែកចាយសម្ភារៈទាំងនេះលើបណ្តាញអ៊ីនធឺរណិត​»។​

នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ដឹង​ថា លោក​ ណាសៀរ​ កំពុង​តែចែក​ចាយ​សម្ភារៈដែលទាក់ទងនឹងភេរវករនៅ​តាមប្រព័ន្ធ​អ៊ីនធឺរណិត ​ក៏ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួនលោក ណាសៀរ និងរឹបអូសយក​ឧបករណ៍​អេឡិច​ត្រូនិច​របស់គាត់​​ក្នុង​​ខែតុលា ឆ្នាំ២០២៣ នៅផ្ទះ​របស់​គាត់​នៅ​ភាគនិរតីនៃទីក្រុងឡុងដ៍។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឧបករណ៍របស់​លោក ​ណាសៀរ និងបានរកឃើញថា លោក ណាសៀរ ​មិនត្រឹមតែ​ចែកចាយសម្ភារៈដើម្បីជួយ​ដល់ក្រុមភេរវករដែស្ហ(Daesh)នោះទេ លោក ណាសៀរ ថែមទាំង​មាន​ឯកសារ​សំខាន់ៗ​ពាក់ព័ន្ធ ​នឹង​សកម្មភាព​និង​ការរៀបចំ​សកម្មភាព​ភេរវកម្មផងដែរ។

លើសពី​នេះ​ អ្នកស៊ើបអង្កេតបានរកឃើញថាគាត់មានឯកសារណែនាំអំពីរបៀបផលិតថ្នាំពុល ឬសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព រួមទាំងសំណុំ​ឯកសារផ្សេងៗទៀត​ ដែល​មាន​ខ្លឹមសារ​បង្ហាញពី​របៀប​អនុវត្ត និង​ផ្តល់ជាគតិ​សម្រាប់​អ្នកដែល​ចាប់​អារម្ម​ណ៍ក្នុងការ​រៀប​ចំ​ និង​ចេញធ្វើសកម្មភាពវាយប្រហារ​​ភេរវកម្ម។

​លោក ​ណា​សៀរ​ ត្រូវ​បានគេ​កាត់​ទោស​​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លើ​បទ​ចោទ​ប្រកាន់ចំនួន​ ៥ នៃ​ការ​បោះពុម្ពផ្សាយ​អត្ថបទ​ភេរវករ​ដែល​ល្មើសទៅនឹងមាត្រាទី២នៃច្បាប់ភេរវកម្ម (TACT) ឆ្នាំ២០០៦ ​ជាប់ពាក់​ព័ន្ធ​នឹងវីដេអូដែលគាត់​បានចែករំលែក។ លោក​ ណាសៀរ ​ក៏​ត្រូវ​បាន​ចោទប្រកាន់ ​​​៥​ផ្សេងទៀតពីបទ​កាន់​ឯកសារ និងកំណត់ត្រាបម្រើ​ឱ្យ​គោល​បំណង​ភេរវកម្ម ​ល្មើសទៅនឹងមាត្រាទី៥៨នៃច្បាប់ភេរវកម្មឆ្នាំ២០០០ ដែល​ជាប់​​ពាក់​ព័ន្ធ​ទៅ​នឹង​ឯកសារ ​និង​ឯកសារឌីជីថល​ផ្សេងៗ​ដែល​រកឃើញមាន​​នៅ​លើ​ឧបករណ៍​របស់គាត់។

លោក ណាសៀរ បានសារភាព​ទទួលកំហុសលើបទ​ចោទ​ប្រកាន់​​ចំនួន៨ ក្នុងចំណោមបទចោទប្រកាន់​ទាំង​​១០ និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ បទចោទប្រកាន់​២នៃ​ការ​បោះពុម្ពផ្សាយ​អត្ថបទ​ភេរវករនឹង​បញ្ជូលទៅ​​ក្នុងសំណុំឯកសារ៕

ប្រភព [email protected] ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here