Thursday, July 16, 2026

កងទ័ពសូម៉ាលីវាយប្រហារតាមអាកាសសម្លាប់ក្រុមអាល់ស្ហាបាប ៤២នាក់  

0

ប្រទេសសូម៉ាលី៖ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៤ ថា កងទ័ពជាតិសូម៉ាលី ដែលគាំទ្រដោយដៃគូអន្តរជាតិបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ៤២នាក់ និងបណ្ដាលឲ្យ ១២នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារតាមអាកាសនៅកណ្តាលប្រទេសសូម៉ាលី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅក្នុងទីក្រុងមូហ្កាឌីស្យូ រាជធានីនៃប្រទេសសូម៉ាលី ក្រសួងការពារជាតិបានបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការដែលធ្វើឡើងពេញមួយយប់ កងកម្លាំងថែមទាំងបានបំផ្លាញរថយន្ត និងទីតាំងការពារខ្លួនមួយចំនួនរបស់ក្រុមភេរវករផងដែរ។

ក្រសួងបានបន្ថែមថា ក្រុមអាល់ ស្ហាបាប បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារប្រតិបត្តិការរបស់កងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរ ដែលបានសម្លាប់សមាជិកពួកសកម្មប្រយុទ្ធរាប់រយនាក់ និងមេដឹកនាំសំខាន់ៗជាច្រើនរបស់ក្រុមនេះ។

ទោះជាយ៉ាងណាក្រុមអាល់ ស្ហាបាប បានអះអាងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានសម្លាប់ទាហានសូម៉ាលី ២នាក់​ ​និងបង្ករបួស ២នាក់ផ្សេងទៀត ក្នុងការការប៉ះទង្គិចគ្នាដោយផ្ទាល់នៅក្នុងតំបន់នោះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ (បង្ក្រាប)

 

LEAVE A REPLY

Please enter your comment!
Please enter your name here